ប្រសាសន៍សំខាន់ៗពោរពេញដោយសារៈសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលជួបជាមួយអ្នកសារព័ត៌មាននៅកោះពេជ្រ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានផ្តល់កិត្តិយសដ៏ខ្ពងខ្ពស់ជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកព័ត៌មានទូទាំងប្រទេសជិត ៥ពាន់នាក់។ ក្នុងជំនួបប្រចាំឆ្នាំជាលើកទី៣នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវដំបូរន្មានជាច្រើន ដើម្បីជាប្រទីបក្នុងការលើកកម្ពស់វិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែប្រសើរ។ ខាងក្រោមនេះ គឺជាប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីជួបជុំនេះ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយដែលបានជួបជាមួយអ្នកព័ត៌មានជាថ្មីម្តងទៀត។ * សម្តេចនាយករដ្ឋមន្ត្រី បានសង្ឃឹមថា ចំនួនអ្នកព័ត៌មានចូលរួមក្នុងជំនួបនឹងមានការកើនឡើងនៅជំនួបក្រោយៗទៀត ហើយសម្តេចនៅតែស្វាគមន៍ជំនួបនេះជានិច្ច។ * សម្តេចតេជោ បានថ្លែងថា សម្តេចកំពុងក្លាយជាតួអង្គមួយដែលត្រូវមានជំនួបជាច្រើនប្រចាំឆ្នាំមិនត្រឹមតែអ្នកព័ត៌មានទេ នៅមានជំនួបជាមួយអ្នកសិល្បៈ ជាមួយសមាគមចិន ជាមួយគ្រឹស្តបរិស័ទ និងជាមួយបងប្អូនខ្មែរ-ឥស្លាមជាដើម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានបញ្ហាជាច្រើនដែលត្រូវរួមគ្នាដោះស្រាយ មិនមែនជាកាតព្វកិច្ចរបស់អ្នកព័ត៌មាន ឬស្ថាប័នណាមួយនោះឡើយ។ * សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានពិចារណាក្នុងការកែប្រែប្រព័ន្ធផ្សាយពីអាណឺឡក់ (Analog) ទៅជាឌីជីថល (Digital)។ … Continue reading ប្រសាសន៍សំខាន់ៗពោរពេញដោយសារៈសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលជួបជាមួយអ្នកសារព័ត៌មាននៅកោះពេជ្រ